

ខ្មែរធ្វើបាន
«ខ្មែរធ្វើបានផតខាស» នឹងផ្ដល់ជាវេទិការួមមួយក្នុងការជម្រុញគាំទ្រ និងពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា ដោយរួមបញ្ចូលគ្នានូវការលើកកម្ពស់ស្លាកសញ្ញាខ្មែរ ការអប់រំផ្សព្វផ្សាយតាមរយៈមាតិកាឌីជីថល និងការរៀបចំពិព័ណ៌ផលិតផលខ្មែរនៅតាមផ្សារទំនើបជាទៀងទាត់ ដើម្បីផ្ដល់ឱកាសឱ្យសហគ្រិនអាចផ្សព្វផ្សាយ និងដាក់បង្ហាញពីស្នាដៃ ផលិតផល ឬសេវាកម្មរបស់ខ្លួន ព្រមទាំងពង្រឹងការទទួលស្គាល់គុណភាព និងការប្រើប្រាស់ស្លាកសញ្ញាខ្មែរ ក្នុងទីផ្សារកម្ពុជាឱ្យកាន់តែទូលំទូលាយ។


