ពត៌មានសេដ្ឋកិច្ច

FM99

ក្រសួងកសិកម្មស្វាគមន៍ផែនការវិនិយោគរបស់ក្រុមហ៊ុនអាល្លឺម៉ង់លើការកែច្នៃម្រេច

ចុះផ្សាយនៅថ្ងៃ៖​​ 12/03/2026

អត្ថបទដោយ៖ Palem Phay
ក្រសួងកសិកម្មស្វាគមន៍ផែនការវិនិយោគរបស់ក្រុមហ៊ុនអាល្លឺម៉ង់លើការកែច្នៃម្រេច

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការស្វាគមន៍ចំពោះផែនការរបស់ក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe ក្នុងការវិនិយោគលើការកែច្នៃម្រេចកម្ពុជា សំដៅផ្ដល់តម្លៃបន្ថែមខ្ពស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា និងជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ប្រតិភូរបស់ក្រុមហ៊ុន Fuchs Gruppe ដឹកនាំដោយលោកអគ្គនាយក Nil Meyer-Pries អមដំណើរដោយឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានទទួលការអនុញ្ញាតចូលជួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងកសិកម្ម។

ក្នុងឱកាសនោះ ឯកឧត្តម ឌិត ទីណា ក៏បានកត់សម្គាល់ផងដែរអំពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងអាល្លឺម៉ង់លើវិស័យកសិកម្ម ជាពិសេសភាពជាដៃគូល្អក្នុងការបណ្ដុះបណ្ដាលការអនុវត្តកសិកម្មល្អ (GAP) ដែលបានជួយលើកស្ទួយគុណភាពកសិផលកម្ពុជាសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។

អត្ថបទស្រដៀងៗគ្នា

ពិធីប្រណាំងរទេះសាឡីគោលឿន នៅខេត្តកំពង់ស្ពឺ

FM99

ពត៌មាន

ពិធីប្រណាំងរទេះសាឡីគោលឿន នៅខេត្តកំពង់ស្ពឺ

ចុះផ្សាយនៅថ្ងៃ៖​​ 10/03/2026

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)