ពត៌មាន
ដំណឹងអាហារូបករណ៍! ជ្រើសរើសសិស្សផ្នែកអប់រំបច្ចេកទេស ២,៥០០ កន្លែង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ចុះផ្សាយនៅថ្ងៃ៖ 23/10/2026 ~ 10 ម៉ោងមុន
•
ការជ្រើសរើសសិស្សផ្នែកអប់រំបច្ចេកទេស ឱ្យទទួលបានអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឱ្យបានជ្រាបថា ក្រសួងនឹងធ្វើការជ្រើសរើសបេក្ខជនចំនួន ២ ៥០០ កន្លែង ក្នុងនោះថ្នាក់បរិញ្ញាបត្រ ចំនួន ៥៧០ កន្លែង និងបរិញ្ញាបត្ររង ចំនួន ១ ៩៣០ កន្លែង ឱ្យទទួលអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រតាមកម្មវិធី Competency Based នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដែលមានព័ត៌មានលម្អិតដូចខាងក្រោម៖



















