ពត៌មាន

លី ពេជ្រវឌ្ឍនា អតីតនិស្សិតតិចណូ ឈ្នះអាហារូបករណ៍ MEXT ទៅជប៉ុន លើជំនាញផលិតប្រព័ន្ធបញ្ជាផ្កាយរណប

ចុះផ្សាយនៅថ្ងៃ៖​​ 13/08/2026

អត្ថបទដោយ៖ You Sokneang
លី ពេជ្រវឌ្ឍនា អតីតនិស្សិតតិចណូ ឈ្នះអាហារូបករណ៍ MEXT ទៅជប៉ុន លើជំនាញផលិតប្រព័ន្ធបញ្ជាផ្កាយរណប

លោក លី ពេជ្រវឌ្ឍនា ដែលជាអតីតនិស្សិតផ្នែកវិស្វកម្មរ៉ូបូទិច និងស្វ័យប្រវត្តិកម្ម នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានប្រឡងជាប់អាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT) ដើម្បីទៅសិក្សាថ្នាក់បន្តលើជំនាញ “វិស្វកម្មប្រព័ន្ធលំហ” (Space Systems Engineering) ដោយផ្តោតលើការផលិតប្រព័ន្ធបញ្ជាផ្កាយរណប នៅវិទ្យាស្ថានបច្ចេកវិទ្យាគ្យូសុ (Kyushu Institute of Technology) ប្រទេសជប៉ុន រយៈពេល ២ ឆ្នាំ (២០២៦-២០២៨)។

លោក ពេជ្រវឌ្ឍនា មានឆន្ទៈយ៉ាងមុតមាំក្នុងការត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស និងរួមចំណែកអភិវឌ្ឍផ្កាយរណបសង្កេតផែនដីដំបូងបង្អស់ ដែលរចនា និងផលិតដោយស្នាដៃកូនខ្មែរផ្ទាល់នាពេលអនាគត។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)