ពត៌មាន

ព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅ នៅ​លើទឹកដីអង្គរសប្ដាហ៍ក្រោយ។

ចុះផ្សាយនៅថ្ងៃ៖​​ 14/08/2026

អត្ថបទដោយ៖ You Sokneang
ព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅ នៅ​លើទឹកដីអង្គរសប្ដាហ៍ក្រោយ។

ក្រុមកីឡាជឺជីតស៊ូ មកពីបណ្ដាប្រទេសចំនួន ៨ នឹងត្រូវជួបជុំគ្នាលើទឹកដីអង្គរ ដើម្បីចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ ឆ្នាំ២០២៦ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី២១-២៣ ខែសីហាខាងមុខ នៅក្រុងសៀមរាប ខេត្តសៀមរាប។

យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា មានអ្នកចុះឈ្មោះសរុបចំនួន ៩៦៤នាក់ មកពី ៨ប្រទេស ដែលត្រៀមប្រជែងមេដាយលើទឹកដីអង្គរ ក្នុងព្រឹត្តិការណ៍ប្រចាំតំបន់ខាងលើ ក្នុងនោះមានម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងវៀតណាម។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)