ពត៌មាន

អ្នកនាំពាក្យក្រសួងការងារ៖ ឆ្នាំ២០២៥ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅជិត ១៥ម៉ឺននាក់ ស្នើចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស

ចុះផ្សាយនៅថ្ងៃ៖​​ 13/01/2026

អត្ថបទដោយ៖ You Sokneang
អ្នកនាំពាក្យក្រសួងការងារ៖ ឆ្នាំ២០២៥ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅជិត ១៥ម៉ឺននាក់ ស្នើចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស

លោក ស៊ុន មេសា បានឱ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៥នេះ មានសិស្សស្នើចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET 1.5M) សរុបកើនដល់ ១៤៨ ២៧២នាក់ ក្នុងនោះសិស្សមានបណ្ណសមធម៌មានចំនួន ៦២ ៥៨១នាក់ ចំណែក សិស្សដែលកំពុងសិក្សានិងបានបញ្ចប់សរុប ៨៦,៧៣០ នាក់ ដែលមានបណ្ណសមធម៌ ៤២,៣៤៣នាក់។

អ្នកនាំពាក្យដដែល បានឱ្យដឹងទៀតថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ មានសិស្សចំនួន ៧៩,២៨៥នាក់ ដែលបានបញ្ចប់ការសិក្សាក្នុងនោះសិស្សមានបណ្ណសមធម៌ចំនួន ៣៩,១៩៩នាក់។ ជាមួយគ្នានេះ មានសិស្សចំនួន ៥១,៥៩១នាក់ទទួលបានការងារធ្វើក្នុងនោះសិស្សមានបណ្ណសមធម៌មានចំនួន ២៦,៨៦៦នាក់។

អ្នកនាំពាក្យក្រសួងការងារ ក៏បានលើកទឹកចិត្តដល់បងប្អូនពលករខ្មែរមកពីប្រទេសថៃ សូមចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលនេះ ឱ្យបានច្រើនដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ក៏ដូចជា ចូលរួមចំណែករក្សានូវស្ថេរភាពការងារ និងលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។លោកថា ការមានជំនាញច្បាស់លាស់បងប្អូននឹងអាចយកទៅបម្រើការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រនានា ព្រមទាំងអាចបង្កើតមុខរបរផ្ទាល់ខ្លួនបានយ៉ាងងាយស្រួល។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)