ពត៌មាន
អប់រំ
បេក្ខជនជ័យលាភីលេខ១ នៃសំណេរអង្គរលើកទី៣ ចែករំលែកបទពិសោធន៍ និងការទទួលបានចំណេះដឹងពីការប្រឡង, ប្រឡង៣ឆ្នាំទើបក្លាយជាជ័យលាភីកំពូល
ចុះផ្សាយនៅថ្ងៃ៖ 19/01/2026
•
លោក វ៉ន វីដា បេក្ខជនជ័យលាភីលេខ១ នៃសំណេរអង្គរលើកទី៣ ស្ថិតក្នុងក្រុមអាយុ១៩ឆ្នាំឡើង បានឲ្យដឹងថា លោកបានប្រឡង៣ឆ្នាំជាប់គ្នាហើយ គោលបំណងរបស់លោកគឺដោយសារស្រលាញ់ ចូលចិត្តអក្សរសាស្រ្តតាំងពីថ្នាក់ទី៩ លោកបានអភិវឌ្ឍន៍បន្តិចម្ដង រហូតវាក្លាយជាដើមទុន ដោយមិនដឹងខ្លួន ព្រោះមិននឹកស្មានថា អាចមានកម្មវិធីប្រកួតសរសេរនេះទេ។

បេក្ខជនជ័យលាភីលេខ១ បានបន្តថា អ្វីដែលដក់ជាប់ក្នុងចិត្តនោះគឺប្រឡងមួយដង កើនចំណេះមួយដង។ ទោះបីមិនបានជ័យលាភី ក៏មកប្រលងជារៀងរាល់ឆ្នាំដែរ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ រៀនពីអ្វីដែលថ្មី និងស្គាល់អក្សរសាស្ត្រខ្មែរដែលមានអក្ខរាវិរុទ្ធត្រឹមត្រូវ។

លោក វ៉ន វីដា ផ្ដាំផ្ញើទៅសាធារណជនថា អក្សរសាស្រ្តខ្មែរ គឺសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល និងជាចំណុចមួយដែលកូនខ្មែរមិនគួរមើលរំលង។








