ពត៌មាន

អប់រំ

មជ្ឈដ្ឋានជាច្រើនសាទរព្រឹត្តិការណ៍សំណេរអង្គរដែលនឹងប្រារព្ធឡើងនៅអង្គរវត្ត

ចុះផ្សាយនៅថ្ងៃ៖​​ 16/01/2026

អត្ថបទដោយ៖ You Sokneang
មជ្ឈដ្ឋានជាច្រើនសាទរព្រឹត្តិការណ៍សំណេរអង្គរដែលនឹងប្រារព្ធឡើងនៅអង្គរវត្ត

ព្រឹត្តិការណ៍សំណេរអង្គរលើកទី៣ ក្នុងបំណងដើម្បីអភិរក្ស និងលើកតម្កើងអក្សរសាស្រ្តខ្មែរនឹងប្រារព្ធនៅថ្ងៃអាទិត្យទី១៨ ខែមករា ឆ្នាំ២០២៦ខាងមុខនៅលើស្ពានហាលចំពីមុខប្រាសាទ អង្គរវត្ត ដែល មានបេក្ខជនត្រៀមប្រកួតប្រជែងចំនួន ១៨៦០ អង្គ/នាក់ ។ព្រឹត្តិការណ៍នេះរៀបចំឡើងដោយក្រុមស្ថាបនិកអ្នកស្រឡាញ់ អក្សរសាស្រ្តជាតិ និងគាំទ្រដោយក្រសួងអប់រំ យុវជននិងកីឡា។

តាមស្មារតីនៃអ្នករៀបចំកម្មវិធី សំណេរអង្គរមិនមែនជាកម្មវិធី​ប្រកួតឈ្នះចាញ់ ដើម្បីជ័យលាភីនោះទេ ប៉ុន្តែជាប្រមូលផ្ដុំ​អ្នកជំនាញ និងអ្នកស្រលាញ់អក្សរសាស្រ្តមកជួបជុំគ្នា ដើម្បីរួមគ្នាការពារ អភិរក្ស និងអភិវឌ្ឍន៍ភាសាជាតិ អក្សរសាស្រ្តជាតិ​ក្នុងយុគសម័យឌីជីថល៕

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)