ពត៌មាន

ក្រសួងព័ត៌មានត្រៀមរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារឆ្នាំ២០២៦ ផ្តោតលើស្នាដៃនិពន្ធថ្មី និងស្មារតីស្រឡាញ់ជាតិ

ចុះផ្សាយនៅថ្ងៃ៖​​ 06/03/2026

អត្ថបទដោយ៖ You Sokneang
ក្រសួងព័ត៌មានត្រៀមរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារឆ្នាំ២០២៦ ផ្តោតលើស្នាដៃនិពន្ធថ្មី និងស្មារតីស្រឡាញ់ជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំឱ្យមន្ត្រីជំនាញរៀបចំតាក់តែងនិពន្ធបទចម្រៀងថ្មីៗសម្រាប់កុមារ ដើម្បីត្រៀមប្រកួតក្នុង «មហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានឆ្នាំ២០២៦» ដែលនឹងប្រព្រឹត្តទៅនៅខែមេសាខាងមុខ។ ប្រធានបទឆ្នាំនេះមានលក្ខណៈពិសេសប្លែកពីឆ្នាំមុនៗ ដោយផ្តោតសំខាន់លើការបណ្តុះស្មារតីឱ្យកុមារចេះស្រឡាញ់ជាតិ រម្លឹកគុណវីរកងទ័ពជួរមុខ និងការបង្ហាញពីការអាណិតអាសូរដល់កុមារភៀសសឹក។ កម្មវិធីនេះតម្រូវឱ្យមានការនិពន្ធទំនុកច្រៀង និងបទភ្លេងថ្មីដោយខ្លួនឯង ជៀសវាងការលួចចម្លងស្នាដៃ ដើម្បីលើកកម្ពស់ភាពច្នៃប្រឌិត និងផ្តល់តម្លៃអប់រំដល់កុមារស្របតាមបរិបទសង្គមបច្ចុប្បន្ន។ កម្មវិធីនេះដើម្បីចូលរួមអបអរសាទរខួបលើកទី៧៧ នៃទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៥ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦។

អត្ថបទស្រដៀងៗគ្នា

ពិធីប្រណាំងរទេះសាឡីគោលឿន នៅខេត្តកំពង់ស្ពឺ

FM99

ពត៌មាន

ពិធីប្រណាំងរទេះសាឡីគោលឿន នៅខេត្តកំពង់ស្ពឺ

ចុះផ្សាយនៅថ្ងៃ៖​​ 10/03/2026

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)