ពត៌មាន
ការទស្សនាផ្ទាំងគំនូរលើផ្ទៃជញ្ជាំងក្រោមប្រធានបទ “សិល្បៈដើម្បីសន្តិភាព”
ចុះផ្សាយនៅថ្ងៃ៖ 03/03/2026
•
នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បុគ្គលិកអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមទស្សនាផ្ទាំងគំនូរលើផ្ទៃជញ្ជាំងក្រោមប្រធានបទ “សិល្បៈដើម្បីសន្តិភាព” ដោយក្នុងនោះក៏មានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១កម្ពុជា ដើម្បីលើកទឹកចិត្តដល់ក្រុមសិល្បករដែលកំពុងមមាញឹកក្នុងការបង្កើតផ្ទាំងគំនូរ លើផ្ទៃជញ្ជាំងដែលមានកម្ពស់ ៥ម៉ែត្រ ប្រវែង ៣៥ម៉ែត្រ សម្រាប់ផ្សព្វផ្សាយពីការរងគ្រោះ យ៉ាងពិតប្រាកដពីការឈ្លានពានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា និងបង្ហាញពីឆន្ទៈចូលរួមក្នុងស្មារតីស្នេហាជាតិតាមរយៈការជួយផ្សព្វផ្សាយទៅកាន់បណ្តាស្ថាប័ន អង្គការអន្តរជាតិ និងពិភពលោក។
គួរបញ្ជាក់ផងដែរថា ក្រោយបញ្ចប់ការគូរជាស្ថាពរ នៅថ្ងៃទី៣ ខែមីនា គំនូរសន្តិភាពនេះ នឹងបន្តដាក់តាំងឱ្យសាធារណជនទស្សនា បន្ថែមរហូតដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦៕















