ពត៌មាន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យយុវជនចូលរួមគូរ ឬផាត់ពណ៌គំនូរ ដែលបង្ហាញពីការឈ្លានពានរបស់ថៃលើកម្ពុជា ដើម្បីចងចាំទុកជាប្រវត្តិសាស្រ្ត

ចុះផ្សាយនៅថ្ងៃ៖​​ 24/02/2026

អត្ថបទដោយ៖ You Sokneang
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យយុវជនចូលរួមគូរ ឬផាត់ពណ៌គំនូរ ដែលបង្ហាញពីការឈ្លានពានរបស់ថៃលើកម្ពុជា ដើម្បីចងចាំទុកជាប្រវត្តិសាស្រ្ត

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានជំរុញឱ្យយុវជនកម្ពុជាចូលរួមគូរ ឬផាត់ពណ៌គំនូរ ដែលបង្ហាញពីការឈ្លានពានរបស់ថៃលើកម្ពុជា ដើម្បីឱ្យក្មេងៗ យុវជនជំនាន់ក្រោយចងចាំនូវការឈឺចាប់នេះ ទុកជាប្រវត្តិសាស្រ្តដែលមិនអាចបំភ្លេចបានឡើយ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា «ខ្ញុំសូមជំរុញ ក៏ដូចជាស្នើដល់កាកបាទក្រហមកម្ពុជា ស.ស.យ.ក ជាដើម ដឹកនាំយុវជនយើងចូលរួមគូររូប ឬក៏ផាត់ពណ៌បន្តិចបន្តួចក៏បានលើផ្ទាំងគំនូរ ដែលគូរដោយក្រុមវិចិត្រករជាច្រើនរូប ដើម្បីឱ្យយុវជនយើងបានឃើញផ្ទាល់ភ្នែក យល់ច្បាស់ពីការឈឺចាប់ និងចងចាំនូវការឈ្លានពានយ៉ាងសាហាវឃោរឃៅរ បស់ថៃមកលើកម្ពុជា ទុកជាប្រវត្តិសាស្រ្តដែលមិនអាចបំភ្លេចបានឡើយ ហើយត្រូវចងចាំថា មានតែយើងសាមគ្គីគ្នាប៉ុណ្ណោះ ទើបអាចជំនះនូវការលំបាកទាំងអស់នេះបាន»។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)