ពត៌មាន
អបអរសាទរ! សិស្សានុសិស្សកម្ពុជា ២ក្រុម ទទួលបានពានរង្វាន់អ្នកវិទ្យាសាស្ត្រវ័យក្មេងថ្នាក់តំបន់លើកទី១៤ ពីប្រទេសម៉ាឡេស៊ី
ចុះផ្សាយនៅថ្ងៃ៖ 23/02/2026 ~ 9 ម៉ោងមុន
•
សិស្សានុសិស្សចំនួន ២ក្រុម មកពីសាលាជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ និងសាលាជំនាន់ថ្មីវិទ្យាល័យព្រែកលៀប ទទួលបានពានរង្វាន់ក្នុងកម្មវិធីប្រកួតប្រជែងវេទិកាស្វែងរកអ្នកវិទ្យាសាស្ត្រវ័យក្មេងថ្នាក់តំបន់លើកទី១៤ (The 14th Regional Congress Search for SEAMEO Young Scientists 2026) នៅប្រទេសម៉ាឡេស៊ី។

សូមជម្រាបថា ចាប់ពីថ្ងៃទី៩ ដល់ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលដោយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនសិស្សានុសិស្សនិងគ្រូដឹកនាំចំនួន២ក្រុម ចូលរួមក្នុងកម្មវិធីប្រកួតប្រជែងវេទិកាស្វែងរកអ្នកវិទ្យាសាស្ត្រវ័យក្មេង ថ្នាក់តំបន់លើកទី១៤ ក្រោមប្រធានបទ «Greenovate: Youth Turning Vision into Action for a Sustainable Future» ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស៊ីមេអូ RECSAM នៅប្រទេសម៉ាឡេស៊ី ក្រោមកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអង្គការរដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍ (ស៊ីមេអូ)។















