ពត៌មាន
ក្រសួងអប់រំត្រៀមរៀបចំទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី»
ចុះផ្សាយនៅថ្ងៃ៖ 19/02/2026
•
បើតាមក្រសួងអប់រំ ទិវាជាតិអំណានឆ្នាំនេះ រៀបចំនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយរួមបញ្ចូលជាកម្មវិធីអមជាច្រើនដូចជា បាឋកថាស្តីពី “ប្រវត្តិភាសាខ្មែរ” ដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, វេទិកាតុមូល, ការប្រឡងប្រជែងតែងនិពន្ធប្រលោមលោកខ្នាតខ្លី “ខ្ញុំស្រឡាញ់ភូមិខ្ញុំ” និងអត្ថបទឧស្សាហ៍កថា “ការបណ្តុះមនសិការជាតិ” តាមរយៈវណ្ណកម្មរបស់អ្នកនិពន្ធ ជុត ខៃ។ ជាមួយគ្នានេះ ក៏មានពិព័រណ៍សៀវភៅ ដែលត្រូវរៀបចំឡើងរហូតដល់ទៅរយៈពេល៥ថ្ងៃ ដោយផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦៕
កាលបរិច្ឆេទ៖ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦
ទីកន្លែង៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា









