ពត៌មាន
ការរៀបចំកែលម្អសោភ័នភាពតំបន់ជុំវិញផ្សារដើមគរគ្រោងបញ្ចប់ឆាប់ៗ
ចុះផ្សាយនៅថ្ងៃ៖ 19/02/2026 ~ 13 ម៉ោងមុន
•
រដ្ឋបាលរាជធានីភ្នំពេញកំពុងដំណើរការកែលម្អសោភ័នភាព និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជុំវិញផ្សារដើមគរ បន្ទាប់ពីបានរៀបចំឱ្យអាជីវករ ដែលធ្លាប់លក់ដូរលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវ ផ្លាស់ប្តូរទីតាំងទៅលក់នៅផ្សារដើមគរថ្មី និងផ្សារតាម៉ាប់ព្រែកជ្រៃ តាមគោលការណ៍ឈ្នះ-ឈ្នះ។

យោងតាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ គម្រោងកែលម្អនេះត្រូវបានអនុវត្តចាប់តាំងពីថ្ងៃទី១៨ ខែមករាមក ដោយផ្ដោតលើផ្លូវសំខាន់ចំនួន៣ខ្សែ រួមមានមហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុង និងផ្លូវលេខ២៣០។

គម្រោងទាំងមូលអាចនឹងបញ្ចប់ទាំងស្រុងក្នុងចន្លោះពី១ខែទៅ២ខែខាងមុខ ប្រសិនបើការអនុវត្តប្រព្រឹត្តទៅតាមផែនការ។





















