ពត៌មាន

FM99

ការចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច LASED III ក្នុងឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ និងទីតាំង LASED II ក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ

ចុះផ្សាយនៅថ្ងៃ៖​​ 25/08/2026

អត្ថបទដោយ៖ Palem Phay
ការចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច LASED III ក្នុងឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ និងទីតាំង LASED II ក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច (LASED) ដែលបានប្រគល់ជូនបងប្អូនសម្បទានិកនៅខេត្តក្រចេះនាពេលកន្លងមក។ ជារួម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះត្រួតពិនិត្យ និងតាមដានការអនុវត្តគម្រោង ដើម្បីរៀបចំឱ្យត្រូវនូវប្រព័ន្ធសេដ្ឋកិច្ចសង្គម ដោយផ្អែកលើសក្តានុពលតំបន់ មានកសិកម្មជាដើម ឆ្លើយតបទៅនឹងតម្រូវការសង្គមនិងទីផ្សារជាក់ស្តែង ដែលនេះជាផ្នែកមួយមានសារសំខាន់ក្នុងការអភិវឌ្ឍបុរីជនបទរបស់យើង។

ការចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច LASED III ក្នុងឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ និងទីតាំង LASED II ក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)