ពត៌មាន

FM99

អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា៖ លោក មីន អោង ឡាំង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នាដើមខែកញ្ញា

ចុះផ្សាយនៅថ្ងៃ៖​​ 18/08/2026

អត្ថបទដោយ៖ Palem Phay
អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា៖ លោក មីន អោង ឡាំង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នាដើមខែកញ្ញា

លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នាដើមខែកញ្ញា ឆ្នាំ២០២៦នេះ ។ នៅក្នុងដំណើរទស្សនកិច្ចរបស់លោក មីន អោង ឡាំង នឹងមានជំនួបជាមួយថ្នាក់ដឹកនាំ កំពូលៗរបស់កម្ពុជា រួមទាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ ។

គួរបញ្ជាក់ថា ក្រោយឈ្នះឆ្នោតក្លាយជាប្រធានាធិបតីរបស់មីយ៉ាន់ម៉ា លោក មីន អោង ឡាំង បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមួយចំនួនដូចជាចិន ថៃ រុស្ស៊ី ហើយក៏គ្រោង ដំណើរទស្សនកិច្ចទៅកាន់ឥណ្ឌា និងឡាវ ខណៈដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយ ក្រោយប្រទេសត្រូវបានរួមរឹត ដោយវិបត្តិនយោបាយច្រើនឆ្នាំ ៕

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)