ពត៌មានសេដ្ឋកិច្ច
FM99
សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីខ្មែរ ដុតដៃដុតជើង ត្រៀមនាំចេញទៅកាន់ក្រុមហ៊ុនអន្តរជាតិ Whitworths ចក្រភពអង់គ្លេស
ចុះផ្សាយនៅថ្ងៃ៖ 14/08/2026
•
ក្រុមហ៊ុន Handcrafted Cashew Nut Stung Treng (HCST) (គ្រាប់ស្វាយចន្ទីហែនក្រាហ្វធីត ឃែស៊ូណាត់ ស្ទឹងត្រែង) ដែលជាសហគ្រាសកែច្នៃក្នុងស្រុកដ៏លេចធ្លោ បានឈានដល់1ជំហានថ្មីទៀតឆ្ពោះទៅកាន់ទីផ្សារពិភពលោក តាមរយៈកិច្ចព្រមព្រៀងនាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅកាន់ក្រុមហ៊ុនអន្តរជាតិដ៏ធំ Whitworths ។

សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីខ្មែរ សម្រួចសង្វាក់ផលិតកម្មនាំយកផលិតផលកសិ-ឧស្សាហកម្មកែច្នៃរបស់ខ្លួន ឈានជើងចូលទីផ្សារអន្តរជាតិ។ ក្នុងនោះ ក្រុមហ៊ុន (HCST) ដែលមានមូលដ្ឋាននៅខេត្តស្ទឹងត្រែង បានសហការ និងត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃដែលមានគុណភាពខ្ពស់របស់ខ្លួន ទៅកាន់ក្រុមហ៊ុន Whitworths ដែលជាក្រុមហ៊ុនចែកចាយ និងនាំចូលផលិតផលស្ងួត និងគ្រាប់ធញ្ញជាតិដ៏ល្បីល្បាញមួយរបស់ប្រទេសអង់គ្លេស នេះជាជំហានថ្មីឆ្ពោះទៅកាន់ទីផ្សារពិភពលោក។


















