ពត៌មាន

ការប្រឡងជ្រើសរើសនិស្សិត អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោចំនួន ២០០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧​ នៅបណ្ឌិត្យសភា CADT!

ចុះផ្សាយនៅថ្ងៃ៖​​ 27/08/2026 ~ 3 ម៉ោងមុន

អត្ថបទដោយ៖ Thonin Vann
ការប្រឡងជ្រើសរើសនិស្សិត អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោចំនួន ២០០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧​ នៅបណ្ឌិត្យសភា CADT!

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សូមជម្រាបជូនដំណឹងដល់សិស្សានុសិស្សទាំងអស់ឱ្យបានជ្រាបថា ក្រោមកិច្ចដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ នឹងបន្តផ្ដល់ជូនអាហារូបករណ៍ចំនួន ២០០កន្លែង សម្រាប់ចូលសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលនៅ CADT ក្នុងឆ្នាំសិក្សា ២០២៦-២០២៧។

ចុះឈ្មោះអនឡាញតាមរយៈតំណភ្ជាប់ https://cadt.edu.kh/techo

ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦

ទំនាក់ទំនងព័ត៌មានតាមរយៈ

លេខទូរសព្ទ ៖ 015 335 877 ឬ 077 335 877

អាសយដ្ឋាន ៖ ស្ពានលេខ២ ផ្លូវជាតិលេខ ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ

រាជធានីភ្នំពេញ។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)