ពត៌មានកីឡា

ពត៌មាន

កីឡាវ៉ូវីណាម បន្ដទទួលការគាំទ្រត្រៀមធ្វើម្ចាស់ផ្ទះជើងឯកអាស៊ី ខណៈអត្តពលិកត្រូវបានពង្រឹងកាន់តែខ្លាំង ដើម្បីប្រជែងមេដាយជូនជាតិ

ចុះផ្សាយនៅថ្ងៃ៖​​ 19/08/2026

អត្ថបទដោយ៖ You Sokneang
កីឡាវ៉ូវីណាម បន្ដទទួលការគាំទ្រត្រៀមធ្វើម្ចាស់ផ្ទះជើងឯកអាស៊ី ខណៈអត្តពលិកត្រូវបានពង្រឹងកាន់តែខ្លាំង ដើម្បីប្រជែងមេដាយជូនជាតិ

សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានទទួលការគាំទ្រពីវិស័យឯកជនបន្ថែមទៀតហើយ ដើម្បីពង្រឹងសក្ដានុពលនៃការរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៦ ឆ្នាំ២០២៦ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី២៤-២៩ ខែវិច្ឆិកាខាងមុខ ស្របពេលកីឡាករ-កីឡាការិនី កំពុងត្រូវបានពង្រឹងកាន់តែខ្លាំង ដើម្បីសម្រួចសមត្ថភាពត្រៀមប្រកួតប្រជែងមេដាយជូនជាតិមាតុភូមិ។

លោក អ៊ូ រតនា ប្រធានសហព័ន្ធ បានឲ្យដឹងថា ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ឲ្យធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កម្រិតទ្វីបខាងលើ សហព័ន្ធបានទទួលកិច្ចសហការគាំទ្រពីវិស័យឯកជនជាបន្ដបន្ទាប់ ដើម្បីធានាដល់ការទ្រទ្រង់ដំណើរឆ្ពោះទៅរៀបចំការប្រកួតផង ក៏ដូចជាការចូលរួមលើកកម្ពស់ការពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ដែលកំពុងប្រមូលផ្ដុំហ្វឹកហាត់យ៉ាងសកម្ម ដើម្បីត្រៀមការប្រកួតផង។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)