ពត៌មាន
ក្រសួងអប់រំប្រកាសជ្រើសរើសបេក្ខជនសរុបចំនួន ៣២០កន្លែង ដើម្បីទទួលអាហារូបករណ៍ពេញលេញផ្នែក STEM
ចុះផ្សាយនៅថ្ងៃ៖ 17/08/2026 ~ 8 ម៉ោងមុន
•
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសបេក្ខជនសរុបចំនួន ៣២០កន្លែង ដើម្បីទទួលបានអាហារូបករណ៍ពេញលេញ (ឧបត្ថម្ភថ្លៃសិក្សា និងប្រាក់ប្រចាំខែ) ចូលរៀននៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ក្រោមក្របខណ្ឌគម្រោងកម្មវិធីដៃគូសហភាពអឺរ៉ុប-កម្ពុជា លើវិស័យអប់រំបច្ចេកទេស។ ការផ្ដល់អាហារូបករណ៍នេះ ផ្តោតលើជំនាញផ្នែកស្ទែម (STEM) រួមមានកម្រិតបរិញ្ញាបត្រ ១៥៣កន្លែង បរិញ្ញាបត្រជាន់ខ្ពស់ ១៥២កន្លែង និងថ្នាក់បណ្ឌិត ១៥កន្លែង។ បេក្ខជនដែលមានបំណងដាក់ពាក្យ អាចទាញយកពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ (https://prmis.dricam.com/announcements) និងត្រូវដាក់ពាក្យឱ្យបានមុនថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ថ្នាក់បរិញ្ញាបត្រ ឬត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុង៖
















