ពត៌មាន

ដំណឹងល្អ! ក្រសួងអប់រំផ្ដល់កន្លែងស្នាក់នៅដល់និស្សិតនារីក្រីក្រ ៩០នាក់ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ចុះផ្សាយនៅថ្ងៃ៖​​ 18/08/2026

អត្ថបទដោយ៖ You Sokneang
ដំណឹងល្អ! ក្រសួងអប់រំផ្ដល់កន្លែងស្នាក់នៅដល់និស្សិតនារីក្រីក្រ ៩០នាក់ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ដើម្បីជួយសម្រួលដល់ការសិក្សា និងជីវភាពរស់នៅ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្ដល់ឱកាសដល់និស្សិតនារីក្រីក្រ ឆ្នាំទី១ ចំនួន ៩០នាក់ ទាំងអ្នកទទួលបានអាហារូបករណ៍ និងបង់ថ្លៃ ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈក្នុងរាជធានីភ្នំពេញ ឱ្យចូលស្នាក់នៅបណ្តោះអាសន្ន នៅក្នុងមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ខាងមុខនេះ។

នេះជាព័ត៌មានដ៏រីករាយសម្រាប់បេក្ខនារីដែលមានបំណងដាក់ពាក្យ ដោយអាចបំពេញបែបបទ និងយកពាក្យស្នើសុំទៅដាក់នៅតាមគ្រឹះស្ថានឧត្តមសិក្សារបស់ខ្លួន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។ លទ្ធផលផ្លូវការនឹងត្រូវប្រកាសជូននៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអន្តេវាសិក និងលើគេហទំព័ររបស់ក្រសួង

ទំនាក់ទំនងព័ត៌មានបន្ថែម៖ 089 677 887 / 077 486 787

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)