ពត៌មានកីឡា
អបអរសាទរ! កម្ពុជា ដណ្ដើមបានមេដាយ ៣៥គ្រឿង ពីការប្រកួតកីឡាហាប់គីដូ ជើងឯកអាស៊ី នៅហុងកុង
ចុះផ្សាយនៅថ្ងៃ៖ 17/08/2026 ~ 9 ម៉ោងមុន
•
ក្រុមកីឡាហាប់គីដូកម្ពុជា រកបានមេដាយសរុបចំនួន ៣៥គ្រឿង (មាស ១២ ប្រាក់ ៩ និងសំរឹទ្ធ ១៤) ពីការចូលរួមប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៦ នៅទីក្រុងហុងកុង ចាប់ពីថ្ងៃទី១៣-១៧ ខែសីហា ឆ្នាំ២០២៦។
នេះគឺជាលើកដំបូងហើយ ដែលក្រុមកីឡាហាប់គីដូកម្ពុជា
បានចូលរួមការប្រកួតជើងឯកអាស៊ី តែជាលើកទី៣
សម្រាប់ការបង្ហាញវត្តមានលើឆាកអន្ដរជាតិ បន្ទាប់ពីការប្រកួតជើងឯកពិភពលោក
និងជើងឯកអាស៊ីអាគ្នេយ៍ នាពេលកន្លងមក។ គួរដឹងថា បេសកកម្មខាងលើ សហព័ន្ធខ្មែរកីឡាហាប់គីដូ បានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិករបស់ខ្លួនសរុប
១៨នាក់ចូលរួមការប្រកួតជើងឯកអាស៊ី ដែលហុងកុងទទួលធ្វើម្ចាស់ផ្ទះ
ចាប់ពីថ្ងៃទី១៣-១៧ ខែសីហា ឆ្នាំ២០២៦៕








