ពត៌មានកីឡា

ព្រឹត្តិការណ៍រត់Angkor Ultra-Trail នឹងប្រារព្ធនៅថ្ងៃទី២៤ ខែមករា ដើម្បីប្រមូលថវិកាជួយមន្ទីរពេទ្យកុមារអង្គរ

ចុះផ្សាយនៅថ្ងៃ៖​​ 12/01/2026

អត្ថបទដោយ៖ Apsara FM97
ព្រឹត្តិការណ៍រត់Angkor Ultra-Trail នឹងប្រារព្ធនៅថ្ងៃទី២៤ ខែមករា ដើម្បីប្រមូលថវិកាជួយមន្ទីរពេទ្យកុមារអង្គរ

ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរលើកទី៩ ឆ្នាំ២០២៦( 9th Angkor Ultra-Trail 2026)នឹង​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ក្នុងព្រឹត្តិការណ៍​នេះឯកឧត្តម បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡា​តេក្វាន់ដូ ITF កម្ពុជា ដែលអ្នកផងបាន​ស្គាល់​លោកយ៉ាងច្បាស់តាម​រយៈការចូលរួមរត់យ៉ាងសកម្ម​នៅក្នុងកម្មវិធី​រត់ប្រណាំងធំៗកន្លងទៅ​ដូចជា ព្រឹត្តិការណ៍ម៉ារ៉ាតុង នោះបាន​ប្រកាសថា លោកនឹងបន្តចូល​រួមរត់ប្រណាំង​ចម្ងាយឆ្ងាយអន្តរ​ជាតិ​អង្គរលើកទី៩ ឆ្នាំ២០២៦ លើវិញ្ញាសា ១០០គីឡូម៉ែត្រ ដើម្បីបន្តរៃអង្គាសថវិកាជួយមន្ទីរពេទ្យ​កុមារ​អង្គរខេត្តសៀមរាប។

ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra-Trail លើកទី៩ ឆ្នាំ២០២៦ មានវិញ្ញាសារត់ប្រណាំងចំនួន ៨ រួមមាន៖ ១០០ គីឡូម៉ែត្រ ,៦៤គីឡូម៉ែត្រ ,៤២គីឡូម៉ែត្រ ,៣២គីឡូម៉ែត្រ ,១៨គីឡូម៉ែត្រមាន ៣ ប្រភេទ និង ៨គីឡូម៉ែត្រ ។ព្រឹត្តិការណ៍នេះ​រៀបចំដោយក្រុមហ៊ុនទេសចរណ៍ Phoenix Voyages ក្រោមកិច្ច​សហការជាមួយ​គណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជា អាជ្ញាធរជាតិ​អប្សរា រដ្ឋបាលខេត្តសៀមរាប និងដៃគូឧបត្ថម្ភជាច្រើនទៀត។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)