ពត៌មានកីឡា
ពត៌មាន
មន្ដ្រីកីឡាកម្ពុជា ៧រូប ចូលរួមសិក្ខាសាលាស្តីពី «ការគ្រប់គ្រងវិស័យកីឡា ប្រកួតប្រជែងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍» ជាង ២សប្ដាហ៍នៅចិន
ចុះផ្សាយនៅថ្ងៃ៖ 15/06/2026
•
មន្ដ្រីកីឡាជំនាញកម្ពូជាចំនួន ៧រូប នៅថ្ងៃអាទិត្យនេះ បានចេញទៅចូលរួមសិក្ខាសាលាស្តីពី «ការគ្រប់គ្រងវិស័យកីឡា ប្រកួតប្រជែងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍» រយៈពេលជាង ២សប្ដាហ៍ ចាប់ពីថ្ងៃទី១៤-២៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
ចំពោះគោលបំណង នៃសិក្ខាសាលាស្តីពី«ការគ្រប់គ្រងវិស័យកីឡា ប្រកួតប្រជែងសម្រាប់ប្រទេសកំពុងអភិវឌ្ឈន៍» គឺផ្តោតលើការរៀបចំ លើកកម្ពស់ និងរក្សាកម្មវិធីកីឡា ហេដ្ឋារចនាសម្ព័ន្ធ ទោះបីជា ធនធានហិរញ្ញវត្ថុនៅមានកម្រិតក៏ដោយ។ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពអាចធ្វើឲ្យកាន់តែប្រសើរឡើងនូវសមត្ថភាពកីឡា បង្កើតឱកាសសេដ្ឋកិច្ច លើកកម្ពស់សុខភាព និងពង្រឹងអត្តសញ្ញាណជាតិរបស់ខ្លួន៕










