ពត៌មានកីឡា
ពត៌មាន
ក្រុមបាល់ទះកម្ពុជា នាំពាន និងមេដាយមាសប្រវត្តិសាស្ដ្រ SEA V.Cup មកដល់មាតុភូមិហើយ
ចុះផ្សាយនៅថ្ងៃ៖ 28/07/2026
•
ប្រតិភូ គ្រូបង្វឹក និងអត្តពលិក នៃក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ នៅល្ងាចថ្ងៃទី២៧ ខែកក្កដានេះ ក្រោយបញ្ចប់បេសកកម្មដ៏ជោគជ័យជាប្រវត្តិសាស្ដ្រ ឈ្នះជើងឯកពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ (SEA V.Cup) ឆ្នាំ២០២៦ (ជើងទី១) កាលពីថ្មីៗ។
សូមរំឮកថា ក្រុមបាល់ទះបុរសកម្ពុជា បានធ្វើឱ្យមហាជន ទាំងក្នុង និងក្រៅប្រទេស មានការភ្ញាក់ផ្អើល ក្រោយចំណាយពេលត្រឹម ២រដូវកាល ដើម្បីក្លាយជាជើងឯកពានរង្វាន់ SEA V.Cup 2026 ជើងទី១ នៅប្រទេសហ្វីលីពីន ក្រោយទម្លាក់ក្រុមថៃ ក្នុងលទ្ធផល ៣-១សិត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងយកឈ្នះក្រុមខ្លាំងឥណ្ឌូនេស៊ី ៣-២សិត នៅវគ្គផ្ដាច់ព្រ័ត្រ។ ចំណែកការប្រកួតជើងទី២ នៃពានរង្វាន់ប្រចាំតំបន់ដដែល នៅឥណ្ឌូនេស៊ី កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤។








