ពត៌មាន
អបអរសាទរ ! ក្រុមអត្តពលិកជម្រើសជាតិកីឡារាំកម្ពុជា នាំយកមេដាយជូនជាតិសរុប ៦៩គ្រឿង ពីការប្រកួតជើងឯកអាស៊ី WDSF នៅប្រទេសម៉ាឡេស៊ី
ចុះផ្សាយនៅថ្ងៃ៖ 29/07/2026
•
បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ និងពោរពេញដោយភាពតានតឹងអស់រយៈពេល ៤ ថ្ងៃពេញ ក្នុងព្រឹត្តិការណ៍ «ការប្រកួតកីឡារាំជ្រើសរើសជើងឯកអាស៊ី WDSF – អាស៊ីអាគ្នេយ៍ ២០២៦» នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រុមប្រតិភូ និងអត្តពលិកជម្រើសជាតិនៃសហព័ន្ធកីឡារាំកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍មកដល់រាជធានីភ្នំពេញវិញដោយសុវត្ថិភាព តាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ដោយនាំយកមកជាមួយនូវជ័យជំនះ និងមោទនភាពយ៉ាងធំធេងជូនជាតិមាតុភូមិ។
នៅក្នុងការប្រកួតកម្រិតតំបន់ និងអន្តរជាតិដ៏ប្រជែងមួយនេះ កីឡាករ កីឡាការិនីកម្ពុជាបានបង្ហាញនូវសមត្ថភាព ល្បឿន និងឆន្ទៈតស៊ូយ៉ាងមុតមាំ រហូតដណ្តើមបានមេដាយសរុបចំនួន ៦៩ គ្រឿង រួមមាន មេដាយមាស ១៤ គ្រឿង មេដាយប្រាក់ ២៧ គ្រឿង និង មេដាយសំរឹទ្ធ ២៨ គ្រឿង។
សមិទ្ធផលដ៏ធំធេងនេះ គឺជាផ្លែផ្កាកើតចេញពីការបែកញើសឈាម ការហ្វឹកហាត់យ៉ាងលំបាក បើកទទួលពាក្យហើយ! គណៈកម្មការរៀបចំការប្រឡងប្រជែង កំពុងបើកទទួលពាក្យសុំសិទ្ធិប្រឡងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ។
គណៈកម្មការរៀបចំការប្រឡងប្រជែង បានប្រកាសបើកទទួលពាក្យសុំសិទ្ធិចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ចំនួន ១៦នាក់ ដើម្បីចូលបម្រើការងារនៅវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ លើមុខតំណែងវិជ្ជាជីវៈសំខាន់ៗចំនួន ៥ រួមមាន៖
១. មន្ត្រីជំនាញជាន់ខ្ពស់ (១នាក់) ៖ ៤,០០០,០០០រៀល – ៦,០០០,០០០រៀល
២. មន្ត្រីជំនាញគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ស្ថិតិ (១នាក់) ៖ ២,៥០០,០០០រៀល – ៤,០០០,០០០រៀល
៣. មន្ត្រីជំនាញសេដ្ឋកិច្ច (៦នាក់) ៖ ២,៥០០,០០០រៀល – ៤,០០០,០០០រៀល
៤. មន្ត្រីជំនាញស្ថិតិ (៥នាក់) ៖ ២,៥០០,០០០រៀល – ៤,០០០,០០០រៀល
៥. មន្ត្រីជំនាញព័ត៌មានវិទ្យា (៣នាក់) ៖ ២,៥០០,០០០រៀល – ៤,០០០,០០០រៀល
របៀបដាក់ពាក្យ៖ សម្រាប់សាធារណជនដែលមានបំណងចង់ចូលរួមការប្រឡង សូមបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារតម្រូវ ក្នុងការដាក់ពាក្យ តាមរយៈ QR Code ឬចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcs26mop
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ចាប់ពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីល្ងាចជាកំហិត!
ព័ត៌មានលម្អិត៖ សូមបេក្ខជនត្រូវអានសេចក្តីលម្អិតលក្ខខណ្ឌជ្រើសរើស និងសេចក្តីណែនាំសម្រាប់ការប្រឡងប្រជែង តាមរយៈ QR Code ឬចូលទៅកាន់គេហទំព័រ https://www.facebook.com/share/p/1AnF1LLemN/
ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម (រៀងរាល់ម៉ោងធ្វើការ)៖ ទូរស័ព្ទ / តេលេក្រាម៖ ០១០ ៤១៦ ៥៧៣, ០៨៦ ៥៥០ ៥៤៥, ០៦១ ២៦៨ ៩៩យ៉ាង និង ០៦៨ ៨០៧ ៩២៦









