ពត៌មាន

ស្រ៊ុន វីរៈបុត្រ ដណ្ដើមបានមេដាយ និងពានរង្វាន់ សរុប ៦៦ លើកស្ទួយមុខមាត់កម្ពុជាលើឆាកអន្តរជាតិ

ចុះផ្សាយនៅថ្ងៃ៖​​ 28/07/2026

អត្ថបទដោយ៖ You Sokneang
ស្រ៊ុន វីរៈបុត្រ ដណ្ដើមបានមេដាយ និងពានរង្វាន់ សរុប ៦៦ លើកស្ទួយមុខមាត់កម្ពុជាលើឆាកអន្តរជាតិ

កុមារាកម្ពុជា ស្រ៊ុន វីរៈបុត្រ ដែលជាយុវសិស្សសិក្សានៅសាលារៀនសុវណ្ណភូមិ បានសាងកំណត់ត្រាយ៉ាងអស្ចារ្យ និងបង្កើតមោទកភាពយ៉ាងធំធេងជូនជាតិមាតុភូមិ ដោយរូបគេបានឆ្លងកាត់ការប្រកួតជាច្រើន និងដណ្តើមបានមេដាយថ្នាក់ជាតិ និងអន្តរជាតិសរុបចំនួន ៦៦ (ក្នុងនោះរួមមាន មេដាយមាស ៤២, មេដាយប្រាក់ ៧ និងមេដាយសំរឹទ្ធ ១៧) ព្រមទាំងពានរង្វាន់ចំនួន ១១ ផ្សេងទៀត ត្រឹមវ័យទើបតែ ១២ឆ្នាំប៉ុណ្ណោះ។ មេដាយ និងពានរង្វាន់ ភាគច្រើនគឺផ្នែកគណិតវិទ្យា និងវិទ្យាសាស្ត្រ ហើយជាចុងក្រោយរូបគេ ដណ្ដើមបានមេដាយមាស និងពានរង្វាន់ពីការប្រកួត SIMOC 2026 នៅប្រទេសសិង្ហបុរី ផងដែរ។

កុមារា ស្រ៊ុន វីរៈបុត្រ បានសម្តែងនូវក្តីរំភើប និងមោទកភាពយ៉ាងជ្រាលជ្រៅចំពោះជោគជ័យដែលទទួលបានសម្រាប់ខ្លួនឯង ក្រុមគ្រួសារ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ ដែលបានខិតខំប្រឹងប្រែងបណ្តុះបណ្តាល ជ្រោមជ្រែង និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង រហូតធ្វើឱ្យរូបគេអាចឈានទៅសម្រេចបាននូវជ័យលាភីដ៏ត្រចះត្រចង់ជាបន្តបន្ទាប់បែបនេះ។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)