ពត៌មាន

អបអរសាទរ! ក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា ដណ្តើមបានមេដាយ ៨គ្រឿង ជូនជាតិពីការប្រកួតជើងឯកអាស៊ី លើកទី១០

ចុះផ្សាយនៅថ្ងៃ៖​​ 23/07/2026

អត្ថបទដោយ៖ You Sokneang
អបអរសាទរ! ក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា ដណ្តើមបានមេដាយ ៨គ្រឿង ជូនជាតិពីការប្រកួតជើងឯកអាស៊ី លើកទី១០

កម្ពុជាទទួលបានមោទនភាពយ៉ាងធំធេងសារជាថ្មីនៅលើឆាកអន្តរជាតិ បន្ទាប់ពីក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជាបានបញ្ចប់បេសកកម្មយ៉ាងជោគជ័យ និងបានធ្វើដំណើរមាតុភូមិនិវត្តន៍វិញដោយសុវត្ថិភាព នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នេះ។ នៅក្នុងការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ីលើកទី១០ (10th Ju-Jitsu Asian Championship 2026) នៅទីក្រុងអាល់ម៉ាទី ប្រទេសកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ អត្តពលិកកម្ពុជាទាំង ១៨រូប បានប្រឹងប្រែងប្រកួតយ៉ាងស្វិតស្វាញ និងដណ្តើមបានមេដាយជូនជាតិសរុបចំនួន ៨គ្រឿង រួមមាន មេដាយមាស ២គ្រឿង មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធ ៣គ្រឿង។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)