ពត៌មាន
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រកាសរៀបចំកម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧
ចុះផ្សាយនៅថ្ងៃ៖ 20/07/2026 ~ 19 ម៉ោងមុន
•អត្ថបទដោយ៖ You Sokneang

រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការរៀបចំ «កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)» ដើម្បីលើកកម្ពស់ការសិក្សាផ្នែក STEM បច្ចេកវិទ្យាឌីជីថល និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកលំហអាកាស។










