ពត៌មាន

អបអរសាទរ! កម្ពុជា ដណ្ដើមបានមេដាយមាស ១គ្រឿងក្នុងការប្រកួតកីឡាការ៉ាតេ ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ នៅវៀតណាម

ចុះផ្សាយនៅថ្ងៃ៖​​ 15/07/2026

អត្ថបទដោយ៖ You Sokneang
អបអរសាទរ! កម្ពុជា ដណ្ដើមបានមេដាយមាស ១គ្រឿងក្នុងការប្រកួតកីឡាការ៉ាតេ ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ នៅវៀតណាម

ក្រុមកីឡាការ៉ាតេកម្ពុជា បានបញ្ចប់បេសកកម្មក្នុងការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១៣ ឆ្នាំ២០២៦ នៅប្រទេសវៀតណាមហើយ ដោយដណ្ដើមបានមេដាយមាស ១គ្រឿង លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៧៥គីឡូក្រាម ពីសំណាក់កីឡាករ សូត ផានិត។

ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជា បានត្រឡប់មកមាតុភូមិវិញកាលពីម្សិលមិញ ក្រោយបំពេញភារកិច្ចពេញ ១សប្ដាហ៍ ចាប់ពីថ្ងៃទី០៧-១៣ ខែកក្កដា ឆ្នាំ២០២៦ ដោយសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ២៥រូបចូលរួមព្រឹត្តិការណ៍ប្រចាំតំបន់មួយនេះ។

ជាលទ្ធផលកម្ពុជា ដណ្ដើមបានមេដាយមាស ១គ្រឿង ដោយកីឡាករ សូត ផានិត ក្រោយយកឈ្នះគូប្រជែងបន្តបន្ទាប់ រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រ ហើយបានយកឈ្នះកីឡាករហ្វីលីពីន ក្លាយជាម្ចាស់មេដាយមាស លើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៧៥គីឡូក្រាមតែម្ដង៕

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)