ពត៌មាន
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រកាសឈ្មោះនិស្សិតជ័យលាភីអាហារូបករណ៍ ជំនាញផ្កាយរណប និងលំហអាកាស ទៅសិក្សានៅក្រៅប្រទេសហើយ
ចុះផ្សាយនៅថ្ងៃ៖ 10/07/2026 ~ 9 ម៉ោងមុន
•អត្ថបទដោយ៖ You Sokneang

និស្សិតជាប់ជាស្ថាពរទាំងអស់ ត្រូវមកដាក់ពាក្យផ្ទាល់នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចាប់ពីថ្ងៃប្រកាសលទ្ធផលរហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៥:០០ រសៀលជាកំហិត។
សូមភ្ជាប់មកជាមួយនូវឯកសារថតចម្លងចាំបាច់ដូចជា៖
១. សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ចំនួន ១ច្បាប់
២. ព្រឹត្តិបត្រពិន្ទុ (Transcripts) ចំនួន ១ច្បាប់
៣. សញ្ញាបត្រភាសាអង់គ្លេស ចំនួន ១ច្បាប់
*បញ្ជាក់៖ ការខកខានដាក់ពាក្យតាមកាលបរិច្ឆេទកំណត់ខាងលើនឹងត្រូវចាត់ទុកថាបានបោះបង់។











