ពត៌មាន
អបអរសាទរ! ង៉ែត បញ្ញាឧត្តម ដណ្ដើមបានពានរង្វាន់កិត្តិយស ការប្រកួតប្រជែងរូបវិទ្យាអូឡាំព្យាដអន្តរជាតិលើកទី៥៦
ចុះផ្សាយនៅថ្ងៃ៖ 13/07/2026 ~ 15 ម៉ោងមុន
•
បេក្ខជន ង៉ែត បញ្ញាឧត្តម ជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាប ដែលទទួលបានពានរង្វាន់ចំណាត់ថា្នក់កិត្តិយស (Honorable Mention) ក្នុងការប្រកួតប្រជែងរូបវិទ្យាអូឡាំព្យាដអន្តរជាតិលើកទី៥៦ ចាប់ពីថ្ងៃទី៤-១២ ខែកក្កដា ឆ្នាំ២០២៦នៅប្រទេសកូឡំប៊ី ក្នុងចំណោមបេក្ខជន ៣៨១ នាក់ មកពី៩៥ប្រទេស។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា ដោយមាននាយកដ្ឋានកិច្ចការប្រឡង និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានបំប៉ន និងបញ្ជូនបេក្ខជនចំនួន៥ ស្រី១រូប ចូលរួមការប្រកួតប្រជែងរូបវិទ្យាអូឡាំព្យាដអន្តរជាតិលើកទី៥៦ នៅប្រទេសកូឡំប៊ី។










