ពត៌មាន

ក្រុមនិស្សិតច្បាប់ RULE ទទួលបានចំណាត់ថ្នាក់ជាក្រុមឆ្នើមទាំង១៦ និងសារណាការពារទទួលបានជ័យលាភីលេខ៥ ក្នុងចំណោម ១២២ ក្រុមទូទាំងពិភពលោក

ចុះផ្សាយនៅថ្ងៃ៖​​ 21/07/2026

អត្ថបទដោយ៖ You Sokneang
ក្រុមនិស្សិតច្បាប់ RULE ទទួលបានចំណាត់ថ្នាក់ជាក្រុមឆ្នើមទាំង១៦ និងសារណាការពារទទួលបានជ័យលាភីលេខ៥ ក្នុងចំណោម ១២២ ក្រុមទូទាំងពិភពលោក

ក្រុមនិស្សិតច្បាប់មកពីកម្មវិធីថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ត សិក្សាជាភាសាអង់គ្លេស (ELBBL) នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បានបង្កើតស្នាដៃយ៉ាងត្រចះត្រចង់ជូនជាតិ ដោយទទួលបានចំណាត់ថ្នាក់ជា «ក្រុមឆ្នើមទាំង ១៦» និងទទួលបានជ័យលាភី «សារណាការពារលេខ ៥» ក្នុងចំណោម ១២២ ក្រុមទូទាំងពិភពលោក।

ជោគជ័យដ៏អស្ចារ្យនេះ បានធ្វើឡើងនៅក្នុងកម្មវិធីប្រកួតសវនាការប្រឌិតស្តីពីសិទ្ធិមនុស្សអន្តរជាតិ Nelson Mandela លើកទី១៨ (18th Nelson Mandela World Human Rights Moot Court Competition) ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

កម្មវិធីនេះ ជាវេទិកាអន្តរជាតិដ៏ធំមួយដែលប្រមូលផ្តុំទៅដោយនិស្សិតច្បាប់ឆ្នើមៗមកពីជុំវិញពិភពលោក ដើម្បីដេញដោល និងតស៊ូមតិលើអង្គហេតុស្មុគ្រស្មាញនៃច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ នៅចំពោះមុខគណៈកម្មការដែលជាអ្នកជំនាញ និងជាចៅក្រមតុលាការសិទ្ធិមនុស្សប្រចាំតំបន់អឺរ៉ុប អាមេរិក និងអាហ្វ្រិក។

ខែឧសភា ឆ្នាំ២០២៦ ៖ ឆ្លងកាត់ការជម្រុះយ៉ាងស្វិតស្វាញលើការវាយតម្លៃសារណា និងការប្រកួតតាមអនឡាញ ក្រុមតំណាងកម្ពុជាបានដណ្តើមឈ្មោះចូលក្នុង «ក្រុមខ្លាំងបំផុតទាំង ២៤ លើពិភពលោក» ដើម្បីឈានទៅថ្លែងហេតុផលផ្ទាល់មាត់នៅអង្គការសហប្រជាជាតិ។

វគ្គផ្តាច់ព្រ័ត្រនៅស្វីស ៖ ក្រុមនិស្សិត RULE បានបន្តបង្ហាញសមត្ថភាពយ៉ាងលេចធ្លោរហូតឈានដល់ ក្រុមឆ្នើមទាំង ១៦ ព្រមទាំងដណ្តើមបាន ចំណាត់ថ្នាក់លេខ ៥ លើផ្នែកសារណាការពារ ក្នុងចំណោមសាកលវិទ្យាល័យផ្នែកច្បាប់ល្បីៗទាំង ១២២ លើពិភពលោក។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)