ពត៌មាន
ក្រសួងមុខងារសាធារណៈ ប្រកាសជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ចំនួន ១៦នាក់ ឱ្យចូលបម្រើការងារនៅវិទ្យាស្ថានជាតិស្ថិតិ
ចុះផ្សាយនៅថ្ងៃ៖ 22/07/2026
•
គណៈកម្មការរៀបចំការប្រឡងប្រជែង បានជូនដំណឹងដល់សាធារណជនថា នឹងមានការរៀបចំប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ចំនួន ១៦នាក់ ឱ្យចូលបម្រើការងារនៅវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ។ សម្រាប់សាធារណជនដែលមានបំណងចូលរួមប្រឡង អាចបំពេញព័ត៌មាន និងស្កេនបញ្ចូលឯកសារតម្រូវតាមរយៈ QR Code ឬចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcs26mop ចាប់ពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។ បន្ទាប់ពីចុះឈ្មោះរួច បេក្ខជនត្រូវចូលទៅពិនិត្យមើលសារឆ្លើយតបក្នុងប្រព័ន្ធចុះឈ្មោះអនឡាញ តាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcs26mop ឬអ៊ីម៉ែលសាមីខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្តបន្ទាប់ពី ក្រុមការងារដែលបានពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានតម្រូវរួចរាល់។ ដោយត្រូវប្រើប្រាស់តែព័ត៌មានផ្លូវការដែលផ្តល់ដោយប្រព័ន្ធចុះឈ្មោះគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈប៉ុណ្ណោះ។
គណៈកម្មការក៏បានបញ្ជាក់ពីលក្ខខណ្ឌសំខាន់ៗថា ករណីរកឃើញមានការក្លែងបន្លំសញ្ញាបត្រ ឬលិខិតស្នាមផ្សេងៗ បេក្ខជននឹងត្រូវលុបឈ្មោះចេញជាស្វ័យប្រវត្តិ ទោះបីជាបានប្រឡងជាប់ជាស្ថាពរក៏ដោយ និងត្រូវប្រឈមមុខច្បាប់ជាធរមាន។ បន្ថែមពីនេះ បេក្ខជនដែលប្រឡងជាប់ស្ថាពរមិនត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្តូរកន្លែងការងារឡើយ។ ចំពោះបេក្ខជនសមណៈ (ព្រះសង្ឃ) ដែលមានមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៅអគ្គាធិការដ្ឋានពុទ្ធិក គឺតម្រូវឱ្យលាចាកសិក្ខាបទ និងមិនរក្សាមុខតំណែងឡើយនៅពេលប្រឡងជាប់ ចំណែកមន្ត្រីរាជការស៊ីវិលដែលជ្រើសរើសបាន ត្រូវដាក់ឱ្យស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្សរហូតដល់បញ្ចប់កិច្ចព្រមព្រៀងការងារ។ សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការចុះឈ្មោះអនឡាញ សាធារណជនអាចទំនាក់ទំនងតាមទូរស័ព្ទ និងតេលេក្រាមលេខ ០១០ ៤១៦ ៥៧៣, ០៨៦ ៥៥០ ៥៤៥, ០៦១ ២៦៨ ៩៩យ៉ាង និង ០៦៨ ៨០៧ ៩២៦ រៀងរាល់ម៉ោងធ្វើការ ហើយគណៈកម្មការសូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់។





















