ពត៌មានកីឡា

ពត៌មាន

ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា បានឡើង ៣កម្រិត មកឈរនៅចំណាត់ថ្នាក់លេខ ១១៤ លើពិភពលោក បន្ទាប់ពីប្រកួតមិត្តភាពមួយប្រកួតឈ្នះ និងមួយប្រកួតទៀតស្មើ

ចុះផ្សាយនៅថ្ងៃ៖​​ 10/06/2026 ~ 7 ម៉ោងមុន

អត្ថបទដោយ៖ You Sokneang
ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា បានឡើង ៣កម្រិត មកឈរនៅចំណាត់ថ្នាក់លេខ ១១៤ លើពិភពលោក បន្ទាប់ពីប្រកួតមិត្តភាពមួយប្រកួតឈ្នះ និងមួយប្រកួតទៀតស្មើ

ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងមានការប្រែប្រួលខ្លាំងក្នុងតារាង World Ranking របស់សហព័ន្ធ FIFA ក្រោយលេងមិនចាញ់ ២ប្រកួតមិត្តភាពអន្តរជាតិចុងក្រោយនេះ ប្រចាំខែមិថុនា ឆ្នាំ២០២៦។

ក្រុមនារីកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់លោក ឃួន ឡាបូរ៉ាវី អតីតខ្សែប្រយុទ្ធជម្រើសជាតិគោព្រៃកម្ពុជា បានលេងមិនចាញ់ឡើយសម្រាប់ ២ប្រកួតនាដើមខែមិថុនា ឆ្នាំ២០២៦ ពោលគឺបំបាក់ស្រ្តីសិង្ហបុរី ៥-០ មុនមកលេងស្មើ ១-១ ទល់នឹងម្ចាស់ផ្ទះឥណ្ឌូនេស៊ីកាលពីថ្ងៃទី០៩ ខែមិថុនាម្សិលមិញ។

បច្ចុប្បន្នក្រុមនារីកម្ពុជា បានស្ថិតនៅលេខរៀងទី១១៤ ក្នុងចំណោម ១៩៨ប្រទេសសរុបនៃតារាងចំណាត់ថ្នាក់ពិភពលោកដែល FIFA បានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ខណៈ ៦ថ្ងៃទៀត នឹងធ្វើការ update ជាថ្មី ពោលគឺនៅថ្ងៃទី១៦ ខែមិថុនា។

បើប្រៀបធៀបនៅតំបន់អាស៊ាន ១១ប្រទេសវិញ ស្រ្តីកម្ពុជាស្ថិតនៅពីលើទីម័រខាងកើត និងសិង្ហបុរីតែប៉ុណ្ណោះ គ្រាដែល ចំណាត់ថ្នាក់កំពូលទាំង១០ (top-10) រួមមាន អេស្ប៉ាញ អាមេរិក អាល្លឺម៉ង់ អង់គ្លេស ជប៉ុន បារាំង ប្រេស៊ីល ស៊ុយអែត កាណាដា និងហូឡង់ ដ្បិតស្រ្តីកូរ៉េខាងជើង ឈរនៅលេខ១១ ដ៏គួរឱ្យភ្ញាក់ផ្អើល៕

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)