ពត៌មាន
ប្រទេសចំនួន៨ កំពុងមានតម្រូវការពលករខ្មែរច្រើននាក់ ក្រសួងការងារលើកទឹកចិត្តពលករខ្មែរមកពីថៃ
ចុះផ្សាយនៅថ្ងៃ៖ 27/02/2026 ~ 29 នាទីមុន
•
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មានប្រទេសចំនួន៨ កំពុងមានតម្រូវការពលករខ្មែរច្រើននាក់ សម្រាប់វិស័យឧស្សាហកម្ម និងវិស័យកសិកម្ម។

ថ្លែងប្រាប់បណ្តាញព័ត៌មាន AMS ឯកឧត្តម ស៊ុន មេសា លើកឡើងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទឹកចិត្តដល់ពលករខ្មែរមកពីថៃ សម្រាប់ស្វែងរកការងារក្រៅប្រទេសទាំងនេះ។ឯកឧត្តមបញ្ជាក់ថា«ក្រសួងការងារបានបើកយន្តការហើយ។ ទីផ្សារមានហើយរហូតដល់៨ប្រទេស។ សូមបងប្អូនពលរដ្ឋរបស់យើងមិនថាពលករមកពីថៃ ឬប្រជាពលរដ្ឋឲ្យតែចាប់អារម្មណ៍អាចដាក់ពាក្យទៅធ្វើការនៅប្រទេសនោះបាន»។








