ពត៌មាន

យុទ្ធនាការ «១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ»

ចុះផ្សាយនៅថ្ងៃ៖​​ 08/04/2026 ~ 4 ម៉ោងមុន

អត្ថបទដោយ៖ You Sokneang
យុទ្ធនាការ «១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ»

​នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមយុទ្ធនាការ «១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ» ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង លោក លោកស្រីជាគ្រូឧទ្ទេស និងគរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។

​កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅសួនច្បារវត្តបទុម ក្នុងគោលបំណងបង្កើតជាវេទិកាជូនសាធារណជន និងការបង្ហាញនូវក្ដីនឹករលឹក ព្រមទាំងការចងចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេងរបស់វីរកងកម្លាំងទាំងអស់ដែលបាននិងហ៊ានលះបង់ជីវិត សាច់ស្រស់ឈាមស្រស់ និងបន្តឈរជើងយ៉ាងរឹងមាំក្នុងបុព្វហេតុការពារជាតិមាតុភូមិដោយអង់អាចក្លាហានបំផុត។ ក្នុងឱកាសនេះដែរ គណៈគ្រប់គ្រង លោក លោកស្រីជាគ្រូឧទ្ទេស និងគរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បាននាំមកនូវក្រមាចំនួន ៥២៥ក្រមា និងបណ្ណជូនពរចំនួន ៥២៥បណ្ណ៕

អត្ថបទស្រដៀងៗគ្នា

ជិះកង់ក្នុងស្មារតីកាយរឹទ្ធិកម្ម និងបុព្វហេតុជាតិ

ពត៌មាន

ជិះកង់ក្នុងស្មារតីកាយរឹទ្ធិកម្ម និងបុព្វហេតុជាតិ

ចុះផ្សាយនៅថ្ងៃ៖​​ 08/04/2026 ~ 5 ម៉ោងមុន

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)