ពត៌មាន
អ្នកស្រី Angelina Jolie តារាហូលីវូដដ៏ល្បីល្បាញ បានអញ្ជើញចុះពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ក្នុងក្រុងបាត់ដំបង។
ចុះផ្សាយនៅថ្ងៃ៖ 02/04/2026
•អត្ថបទដោយ៖ You Sokneang

ដំណើរទស្សនកិច្ចនេះធ្វើឡើងតាមការអញ្ជើញរបស់សមាគមហ្វារពន្លឺសិល្បៈ ដើម្បីពិនិត្យលទ្ធភាពក្នុងការជួយជួសជុលកែលម្អរោងភាពយន្តប្រវត្តិសាស្ត្រតាំងពីទសវត្សរ៍ឆ្នាំ៦០ទាំងនេះឡើងវិញ។ ដំណើរទស្សនកិច្ចនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អភិបាលរងខេត្ត ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងអាជ្ញាធរក្រុងបាត់ដំបងផងដែរ។
















