ពត៌មាន

កោះទទឹងរីស្សត ជាផលិតផលទេសចរណ៍ថ្មីមួយដែលមានតម្លៃបន្ថែមខ្ពស់ក្នុងវិស័យឧស្សាហកម្មទេសចរណ៍កម្ពុជា

ចុះផ្សាយនៅថ្ងៃ៖​​ 27/03/2026

អត្ថបទដោយ៖ You Sokneang
កោះទទឹងរីស្សត ជាផលិតផលទេសចរណ៍ថ្មីមួយដែលមានតម្លៃបន្ថែមខ្ពស់ក្នុងវិស័យឧស្សាហកម្មទេសចរណ៍កម្ពុជា

នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកស្រី ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះទស្សនកិច្ចសិក្សា និងវាយតម្លៃលើការអភិវឌ្ឍរបស់ក្រុមហ៊ុន ដែននគរ (ខេមូឌា) អ៊ិនវេសមិន នៅលើកោះទទឹង ខេត្តកោះកុង។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរខ្ពស់ចំពោះក្រុមហ៊ុនដែលជាសហគ្រាសខ្មែរ ក្នុងការប្រែក្លាយកោះទទឹងឱ្យទៅជារមណីយដ្ឋានទេសចរណ៍កម្រិតខ្ពស់ និងបានណែនាំឱ្យបន្តយកចិត្តទុកដាក់លើការអភិរក្សធនធានធម្មជាតិទាំងលើគោក និងក្នុងទឹកឱ្យមាននិរន្តរភាព ស្របតាមទស្សនៈ «អភិរក្សបម្រើឱ្យ ការអភិវឌ្ឍ និងអភិវឌ្ឍបម្រើឱ្យ ការអភិរក្ស»។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យក្រុមហ៊ុនសិក្សាស្នើសុំវិញ្ញាបនបត្រស្តង់ដារសេវាកម្មទេសចរណ៍នានា ដូចជាសណ្ឋាគារបៃតងកម្ពុជា និងស្តង់ដារអាស៊ាន ដើម្បីបង្កើនភាពប្រកួតប្រជែងលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនោះ ឯកឧត្តមបានលើកទឹកចិត្តដល់អ្នកផលិតមាតិកាInfluencers និង KOLs ឱ្យជួយផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបក្នុងខេត្តកោះកុង។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)