ពត៌មាន

ជំនួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៦

ចុះផ្សាយនៅថ្ងៃ៖​​ 20/03/2026

អត្ថបទដោយ៖ You Sokneang
ជំនួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៦

នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួប និងផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ចំនួន ១១រូប មុនចេញដំណើរទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានអបអរសាទរ ចែករំលែកពីអក្សរសាស្ត្រ ប្រវត្តិសាស្ត្រ និងការសម្របខ្លួននៅជប៉ុន ព្រមទាំងលើកទឹកចិត្តឱ្យពង្រឹងភាសាបរទេស ជំនាញទំនាក់ទំនង ស្វែងយល់វប្បធម៌ជប៉ុន ខណៈថែរក្សាអត្តសញ្ញាណ និងផ្សព្វផ្សាយវប្បធម៌កម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ពីឥទ្ធិពលនៃបច្ចេកវិទ្យា AI និងលើកទឹកចិត្តឱ្យតាមដានព័ត៌មានសកល និងថែរក្សាសុខភាព។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានជូនពរឱ្យទទួលបានជោគជ័យក្នុងរយៈពេលសិក្សាប្រមាណ ២ឆ្នាំ និងយកចំណេះដឹងមកអភិវឌ្ឍប្រទេសជាតិថែមទៀត។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)