ពត៌មាន
រដ្ឋមន្រ្តីអប់រំ ៖ កំណែទម្រង់សាលារៀន គឺធ្វើទាំងសាលារដ្ឋនិងសាលាឯកជន
ចុះផ្សាយនៅថ្ងៃ៖ 18/03/2026
•
កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់យ៉ាងច្បាស់ថា កំណែទម្រង់វិស័យអប់រំក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ គឺមិនសំដៅតែលើសាលារដ្ឋប៉ុណ្ណោះទេ ប៉ុន្តែសាលាឯកជនក៏ត្រូវតែបន្តកែទម្រង់ឱ្យកាន់តែរឹងមាំដូចគ្នា ដើម្បីធានាបាននូវសមធម៌ និងគុណភាពអប់រំសម្រាប់សិស្សានុសិស្សគ្រប់រូប។ ក្នុងមហាសន្និបាត និងពិធីទទួលស្គាល់ស្នាដៃល្អគណៈគ្រប់គ្រង និងគ្រូបង្រៀនប្រចាំឆ្នាំ២០២៥ ឯកឧត្តមបានសង្កត់ធ្ងន់ថា គ្រឹះស្ថានសិក្សាទាំងអស់ត្រូវចាប់ផ្តើមយកចិត្តទុកដាក់ខ្ពស់លើការអប់រំកុមារតូច ដែលជាដំណាក់កាលខួរក្បាលលូតលាស់យ៉ាងឆាប់រហ័សបំផុត។
ស្របពេលដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងមានឥទ្ធិពលក្នុងសតវត្សទី២១ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យសាលារៀនទាំងរដ្ឋ និងឯកជន បង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការបង្រៀន និងការគ្រប់គ្រង។











