ពត៌មាន

ក្រសួងទេសចរណ៍រៀបចំការប្រកួតថតវីដេអូខ្លី ក្រោមប្រធានបទ “អច្ឆរិយភាពអង្គរ” ក្នុងឱកាសព្រឹត្តិការណ៍សមរាត្រីអង្គរ។ ​ចូលរួមទាំងអស់គ្នាដើម្បីលើកស្ទួយវិស័យទេសចរណ៍ !

ចុះផ្សាយនៅថ្ងៃ៖​​ 19/03/2026 ~ 11 ម៉ោងមុន

អត្ថបទដោយ៖ You Sokneang
ក្រសួងទេសចរណ៍រៀបចំការប្រកួតថតវីដេអូខ្លី ក្រោមប្រធានបទ “អច្ឆរិយភាពអង្គរ” ក្នុងឱកាសព្រឹត្តិការណ៍សមរាត្រីអង្គរ។ ​ចូលរួមទាំងអស់គ្នាដើម្បីលើកស្ទួយវិស័យទេសចរណ៍ !

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹង ស្តីពីកម្មវិធីការប្រកួតប្រជែងថតវីដេអូអំពីព្រឹត្តិការណ៍សមរាត្រីអង្គរ (Equinox Angkor) ក្រោមប្រធានបទ «អច្ឆរិយភាពអង្គរ» ដោយប្រើប្រាស់ទូរស័ព្ទដៃ នៅខេត្តសៀមរាប។

ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា «ព្រឹត្តិការណ៍សមរាត្រីអង្គរ Equinox Angkor» ឆ្នាំ២០២៦ ដែលត្រូវបានស្គាល់ថា ជាបាតុភូតព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាល ប្រាសាទអង្គរវត្ត បង្កើតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត និងអស្ចារ្យរបស់ដូនតាខ្មែរបន្សល់ទុកដល់មនុស្សជាតិបានឃើញ និងយល់អំពីជំនឿ និងវិទ្យាសាស្ត្រពិតបង្កើតបាននូវភាពទាក់ទាញដល់អ្នកទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនា និងផ្តិតយកអនុស្សាវរីយ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត។

ព្រឹត្តិការណ៍សមរាត្រីនឹងកើតមានឡើងពីរដងក្នុងមួយឆ្នាំ ដោយនៅរដូវប្រាំង ( Vernal Equinox ) ចាប់ពីថ្ងៃទី២១-២៣ ខែមីនា និងរដូវវស្សា ( Autumnal Equinox ) ចាប់ពី ថ្ងៃទី២១-២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ។ ដើម្បីជំរុញផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្រសួងទេសចរណ៍នឹងរៀបចំកម្មវិធីការប្រកួតប្រជែង ថតវីដេអូអំពីព្រឹត្តិការណ៍សមរាត្រីអង្គរ (Equinox Angkor) ក្រោមប្រធានបទ «អច្ឆរិយភាពអង្គរ» ដោយបើប្រាស់ទូរសព្ទដៃ។

*លក្ខខណ្ឌនៃការចូលរួមប្រកួត៖
១៖ ត្រូវចុះឈ្មោះតាមរយៈស្កេនQR Codeខាងក្រោម ដើម្បីស្នើសុំចូលរួមប្រកួត
២៖ ការចូលរួមប្រកួតត្រូវប្រើប្រាស់ទូរសព្ទដៃ និងថតដោយខ្លួនផ្ទាល់
៣៖ ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៦ (វីដេអូដាក់ប្រកួតត្រូវមានរយៈពេលចន្លោះពី១៖៣០នាទី ទៅ២៖០០នាទី)
៤៖ បេក្ខជនត្រូវផ្ញើវីដេអូតាមរយៈលីង ៖ https://bit.ly/VideoEquinoxAngkorContest
៥៖ រយៈពេលនៃការទទួលវីដេអូ មានចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែ០៣ ឆ្នាំ២០២៦
៦៖ ជ័យលាភីមានចំនួន ៥រូប នឹងទទួលបានប្រាក់រង្វាន់៖ ជ័យលាភីលេខ១ ទទួលបានចំនួន ២លានរៀល
ជ័យលាភីលេខ២ ទទួលបានចំនួន ១.៥លានរៀល, ជ័យលាភីលេខ៣ ទទួលបានចំនួន ១លានរៀល
ជ័យលាភីលេខ៤ ទទួលបានចំនួន ៨០ម៉ឺនរៀល និងជ័យលាភីលេខ៥ ទទួលបានចំនួន ៦០ម៉ឺនរៀល៕

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)