ពត៌មាន

អបអរសាទរ ទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី»

ចុះផ្សាយនៅថ្ងៃ៖​​ 11/03/2026 ~ 3 ម៉ោងមុន

អត្ថបទដោយ៖ You Sokneang
អបអរសាទរ ទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី»

កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ពិធីប្រារព្ធទិវាជាតិអំណានលើកទី១១ បានប្រព្រឹត្តទៅយ៉ាងអស្ចារ្យក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងមានការចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានបង្ហាញពីវឌ្ឍនភាពគួរឱ្យមោទនៈ ដែលសមត្ថភាពអំណានរបស់សិស្សកម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងតំបន់ (SEA-PLM 2024) ដោយអត្រាសិស្សមានសមត្ថភាពអំណានខ្ពស់បានកើនឡើងពី ២៧% ដល់ ៣៩%។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ ក្នុងការកសាងមូលធនមនុស្ស និងបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអ្នកនិពន្ធ គ្រឹះស្ថានសិក្សា និងមាតាបិតា ឱ្យបន្តរួមគ្នាលើកកម្ពស់វប្បធម៌អានពេញមួយជីវិត។

អត្ថបទស្រដៀងៗគ្នា

ពិធីប្រណាំងរទេះសាឡីគោលឿន នៅខេត្តកំពង់ស្ពឺ

FM99

ពត៌មាន

ពិធីប្រណាំងរទេះសាឡីគោលឿន នៅខេត្តកំពង់ស្ពឺ

ចុះផ្សាយនៅថ្ងៃ៖​​ 10/03/2026

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)