ពត៌មាន
លោក សៀន សំរុង និស្សិតខ្មែរម្នាក់គត់ ដែលបាននាំយកទង់ជាតិកម្ពុជា បង្ហាញខ្លួនយ៉ាងមានមោទកភាព ក្នុងព្រឹត្តិការណ៍កីឡារត់ម៉ារ៉ាតុងដ៏ធំប្រចាំទីក្រុងវូហាន ចំណោមអ្នកចូលរួមរត់ ៣ម៉ឺននាក់
ចុះផ្សាយនៅថ្ងៃ៖ 25/03/2026 ~ 12 ម៉ោងមុន
•
លោក សៀន សំរុង និស្សិតថ្នាក់អនុបណ្ឌិតនៅទីក្រុងវូហាន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំចិន បានសម្រេចការរត់ម៉ារ៉ាតុងពេញលេញ ៤២.១៩៥ គីឡូម៉ែត្រ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ក្នុងចំណោមអ្នករត់ ៣០,០០០ នាក់។ លោកជាយុវជនខ្មែរមួយរូបគត់ ដែលបាននាំយកទង់ជាតិកម្ពុជាបង្ហាញខ្លួនយ៉ាងមានមោទកភាព។
ការសម្រេចបាននូវគោលដៅនេះ មិនត្រឹមតែជាជ័យជម្នះផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសារមួយដ៏មានអត្ថន័យសម្រាប់និស្សិតកម្ពុជាដទៃទៀត ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសចិន និងក្រៅប្រទេស។អ្វីដែលកាន់តែពិសេសនោះ គឺលោក សៀន សំរុង បាននាំយកស្មារតី «ឈាមជ័រខ្មែរ» មកបង្ហាញលើទឹកដីចិន។ការរត់នេះបាន ក្លាយជាស្ពានមួយក្នុងការបង្ហាញដល់មិត្តភក្តិចិន និងបរទេស និងប្រជាជនក្នុងតំបន់ឱ្យឃើញពីភាពរឹងមាំ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា។ នេះគឺជាការតំណាងឱ្យវប្បធម៌នៃការតស៊ូ និងការគោរព ដែលជាអត្តសញ្ញាណដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរយើង។













