ពត៌មាន

ទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងព្រះសីហនុ លើកទី១១ បំបែកកំណត់ត្រាអ្នកចូលរួមជាង ១ម៉ឺននាក់

ចុះផ្សាយនៅថ្ងៃ៖​​ 23/03/2026

អត្ថបទដោយ៖ You Sokneang
ទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងព្រះសីហនុ លើកទី១១ បំបែកកំណត់ត្រាអ្នកចូលរួមជាង ១ម៉ឺននាក់

ទិវារត់ប្រណាំងអន្ដរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅខេត្តព្រះសីហនុ បានបំបែកឯកគ្គទកម្មចូលរួមលើសពី ១ម៉ឺននាក់លើកដំបូង ក្នុងការរៀបចំនៅតំបន់ឆ្នេរដ៏ស្រស់ស្អាត នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ ដែលរៀបចំឡើងក្រោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល និងមានកិច្ចសហការដ៏ល្អពីរដ្ឋបាលខេត្តព្រះសីហនុ បានប្រព្រឹត្តទៅជោគជ័យ។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)