ពត៌មាន

ការចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សា និងលេណដ្ឋាននៅអនុវិទ្យាល័យជាំក្សាន្ត ខេត្តព្រះវិហារ

ចុះផ្សាយនៅថ្ងៃ៖​​ 26/03/2026

អត្ថបទដោយ៖ You Sokneang
ការចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សា និងលេណដ្ឋាននៅអនុវិទ្យាល័យជាំក្សាន្ត ខេត្តព្រះវិហារ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពការដ្ឋានសាងសង់អគារសិក្សា និងលេណដ្ឋានសុវត្ថិភាព ស្ថិតក្នុងបរិវេណអនុវិទ្យាល័យជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។ ក្នុងដំណើរចុះពិនិត្យនេះ ក៏មានការអមដំណើរដោយថ្នាក់ដឹកនាំក្រសួង រដ្ឋបាលខេត្តព្រះវិហារ និងភាគីពាក់ព័ន្ធជាច្រើនរូប ដើម្បីតាមដានការសាងសង់អគារសិក្សាថ្មីចំនួន ១ខ្នង មាន ៥បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងការសាងសង់លេណដ្ឋានចំនួន ១ ដែលទទួលបានការឧបត្ថម្ភថវិកាពីមូលនិធិសាមគ្គីរបស់ក្រសួងអប់រំ។

គម្រោងសាងសង់លេណដ្ឋានពហុបំណងនៅតាមតំបន់ព្រំដែននេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បងដើម្បីធានាសុវត្ថិភាពជូនដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងករណីមានហេតុការណ៍អាសន្ន ឬហានិភ័យនានាដែលកើតឡើងជាយថាហេតុ។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)