ពត៌មាន

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បើកសន្និសីទវេជ្ជសាស្ត្រអន្តរជាតិលើកទី១១ និងសន្និសីទ វេជ្ជសាស្ត្រអន្តរជាតិកម្ពុជា-ចិនលើកទី៦ ក្រោមប្រធានបទ «បរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិតក្នុងយុគសម័យវះកាត់បែបទំនើប»

ចុះផ្សាយនៅថ្ងៃ៖​​ 31/03/2026

អត្ថបទដោយ៖ You Sokneang
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បើកសន្និសីទវេជ្ជសាស្ត្រអន្តរជាតិលើកទី១១ និងសន្និសីទ វេជ្ជសាស្ត្រអន្តរជាតិកម្ពុជា-ចិនលើកទី៦ ក្រោមប្រធានបទ «បរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិតក្នុងយុគសម័យវះកាត់បែបទំនើប»

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី បើកសន្និសីទវេជ្ជសាស្ត្រអន្តរជាតិលើកទី១១ និងសន្និសីទ វេជ្ជសាស្ត្រអន្តរជាតិកម្ពុជា-ចិនលើកទី៦ ក្រោមប្រធានបទ «បរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិតក្នុងយុគសម័យវះកាត់បែបទំនើប»។

ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលមានអាទិភាពគន្លឹះ ៥ គឺ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា» ជាពិសេស គឺ «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃ សេដ្ឋកិច្ច និងសង្គម កម្ពុជា ព្រមទាំងតម្រូវការក្នុងការលើក កម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់ នៃការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)