ពត៌មាន

លោកបណ្ឌិត ថោង ខុន តំណាងសម្ដេចបវរធិបតី កោតសរសើរដល់ចលនាប៉ារ៉ាឡាំពិកកម្ពុជា និងជំរុញបន្ដរួមគ្នា ត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩

ចុះផ្សាយនៅថ្ងៃ៖​​ 01/04/2026

អត្ថបទដោយ៖ You Sokneang
លោកបណ្ឌិត ថោង ខុន តំណាងសម្ដេចបវរធិបតី កោតសរសើរដល់ចលនាប៉ារ៉ាឡាំពិកកម្ពុជា និងជំរុញបន្ដរួមគ្នា ត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩

លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនរបស់ចលនាប៉ារ៉ាឡាំពិកកម្ពុជា និងជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) បន្ដកិច្ចសហការ និងរួមគ្នា ជំរុញសកម្មភាពកីឡាជនពិការនៅកម្ពុជា ត្រៀមចូលរួម និងរៀបចំការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ពិសេសដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩ នៅកម្ពុជាខាងមុខ។

នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)