ពត៌មាន

អបអរសាទរ! កុមារកម្ពុជាចំនួន៨រូប ចូលរួមប្រគួតកីឡាជិះស្គីទឹកកក នៅក្រៅប្រទេសចិន ទទួលមេដាយសរុប ៣៣គ្រឿង

ចុះផ្សាយនៅថ្ងៃ៖​​ 07/04/2026

អត្ថបទដោយ៖ You Sokneang
អបអរសាទរ! កុមារកម្ពុជាចំនួន៨រូប ចូលរួមប្រគួតកីឡាជិះស្គីទឹកកក នៅក្រៅប្រទេសចិន ទទួលមេដាយសរុប ៣៣គ្រឿង

សូមអបអរសាទរដល់កូនខ្មែរ មកពីក្រុមកីឡាករស្គីទឹកកក Khmer Elite Skating Club នៃ Ice Dome Cambodia តំណាងឲ្យប្រទេសកម្ពុជា បានចូលរួមកម្មវិធីប្រកួតស្គីទឹកកក នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយទទួលមេដាយសរុប ៣៣គ្រឿង។

សូមបញ្ជាក់ថា លោកគ្រូបង្វឹក សេន ប៊ុនធឿន បានដឹកនាំក្រុមកីឡាករសរុប៨នាក់ ប្រុស០៤រូប និងនារី០៤រូប មានរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃ០៣-០៥ ខែមេសា ឆ្នាំ២០២៦ ចូលរួមប្រកួតដែលតំណាងប្រទេសកម្ពុជា។ សម្រាប់សមាជិកកីឡាករ ដែលមកចូលរួមប្រកួតកីឡាស្គីទឹកកក មានចំនួនសរុបចំនួន ៣១១នាក់។

លោក សេន ប៊ុនធឿន ជាគ្រូបង្វិកកីឡាជិះស្គីទឹកកក បានឱ្យដឹងថា ក្រុមកីឡាកររបស់យើងទទួលមេដាយសរុបមាន ៣៣គ្រឿង ដូចជា៖ មេដាយមាស ១៨គ្រឿង មេដាយប្រាក់ ១៣គ្រឿង និងមេដាយសំរិទ្ធ ០២គ្រឿង។

លោកគ្រូ សេន ប៊ុនធឿន ពិតជាមានមោទនភាពចំពោះលទ្ធផលនេះ និងបានសំណូរពរឲ្យបងប្អូនងាកមកចាប់អារម្មណ៍បន្ថែមទៀត ក្នុងកីឡាស្គីកទឹកកករបស់ប្រទេសកម្ពុជាយើងនេះ។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)