ពត៌មាន

ជិះកង់ក្នុងស្មារតីកាយរឹទ្ធិកម្ម និងបុព្វហេតុជាតិ

ចុះផ្សាយនៅថ្ងៃ៖​​ 08/04/2026 ~ 3 ម៉ោងមុន

អត្ថបទដោយ៖ You Sokneang
ជិះកង់ក្នុងស្មារតីកាយរឹទ្ធិកម្ម និងបុព្វហេតុជាតិ

នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន និងជាប្រធានស្នងការកាយរឹទ្ធិជាតិកម្ពុជា បានដឹកនាំមេដឹកនាំកាយរឹទ្ធិ និងកាយរឹទ្ធិរៀមច្បងសរុបចំនួន ១៣៥នាក់ ជិះកង់ក្នុងស្មារតីកាយរឹទ្ធិកម្ម និងបុព្វហេតុជាតិ នៅក្នុងតំបន់ឧទ្យានអង្គរ ខេត្តសៀមរាប។ សកម្មភាពនេះត្រូវបានបែងចែកជាពីរតម្រាយផ្លូវផ្សេងគ្នា ដោយចាប់ផ្ដើមចេញដំណើរពីមុខប្រាសាទអង្គរវត្ត កាត់តាមប្រាសាទបុរាណសំខាន់ៗជាច្រើនក្នុងទឹកដីអង្គរលើចម្ងាយផ្លូវ ១៥គីឡូម៉ែត្រ និងបានបិទបញ្ចប់ដោយជោគជ័យ ។

នៅវេលាម៉ោង ១១:៣០នាទីព្រឹក ក្រុមកង់កាយរឹទ្ធិទាំងអស់បានមកដល់គោលដៅសហគមន៍ព្រះដាក់ប្រកបដោយជោគជ័យ និងសុវត្ថិភាព។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)